លោក ជា ចាន់ណារិទ្ធ អគ្គនាយកសិប្បកម្មផលិតទ្វាជ័រ ជា សុខឈួន ចាប់តាំងតំណាងឲ្យលោក អ៊ុយ សុធុន ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជន ចំនួន១០គ្រួសារ ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប
: ថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០២៥ លោក ជា ចាន់ណារិទ្ធ
អគ្គនាយកសិប្បកម្មផលិតទ្វាជ័រ ជា សុខឈួន បានចាប់តាំងតំណាងឲ្យលោក អ៊ុយ សុធុន
ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ
និងរំលែកទុក្ខចំពោះក្រុមគ្រួសារសពយុទ្ធជនចំនួន១០គ្រួសារ រួមមាន
ស្រុកវ៉ារិនចំនួន១គ្រួសារ ស្រុកសូត្រនិគមចំនួន១គ្រួសារ ស្រុកស្រីស្មំចំនួន 2
គ្រួសារ ស្រុកពួកមានចំនួន 1 គ្រួសារ ស្រុកបន្ទាយស្រីមានចំនួន 3 គ្រួសារ
ក្រុងរុនតាឯកតេជោសែនមាន១គ្រួសារ និងក្រុងសៀមរាប១គ្រួសារ
ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ
លោក អ៊ុយ សុធុន បានសំដែងនូវការចូលរួមរំលែកទុក្ខ
និងថ្លែងផ្តាំផ្ញើនៅការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត
ជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមីដ៍ល្អ
និងជាឪពុកដ៍ល្អរបស់កូនៗលោកបានបន្តទៀតថា
នេះជាការបាត់បង់ដ៏ធំនៃជាតិ
និងជាពិធីសោកស្តាយរួមរបស់ពលរដ្ឋខ្មែរទាំងមូល
ចំពោះវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
ជាមួយគ្នានោះ
លោកបាននាំយកថវិកាចំនួន 1000 ដុល្លារ នាំទៅជូនក្រុមគ្រួសារសពពលី
ក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ចំនួន 100 ដុល្លារ
និងគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ
ដែលពលីជីវិត ដែលស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានចំនួន១០គ្រួសារ
ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះ
ជាមួយនឹងការឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយលោក
អ៊ុយ សុធុន បានពាំនាំពាក្យ លោក ជា ចាន់ណារិទ្ធ អគ្គនាយក
ផ្ដាំផ្ញើសួរសុខទុក្ខក្រុមគ្រួសារសពដែលពាក់លីជីវិតនៅសមរភូមិមុខ
សូមចូលរួមសោកស្ដាយសម្រាប់ការបាត់បង់សាច់ញាតិបងប្អូនក្រុមគ្រួសារ
ដោយលោកសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសារនៃសពផងដែរ៕
Post a Comment