យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល គឺជាស្ពានភ្ជាប់រវាងរដ្ឋ និងឯកជន ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ..
យុទ្ធនាការនេះ
សហការរៀបចំដោយ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍
និងសមាគមសហ ព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា។
ពិធីបើកជាផ្លូវការ
នៃយុទ្ធនាការខាងលើនេះ ត្រូវបានធ្វើ នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦
នៅមជ្ឈមណ្ឌល់ ឌឺហ្គ្រេនធើរ៉េស ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ
ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឧកញ៉ាសាស្ត្រាចារ្យ
សមូហកបណ្ឌិត ឡី សុភាព
ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា
បានអោយដឹងថា ពិធីបើកជាផ្លូវការ ក្នុងយុទ្ធនាការ “អភិវឌ្ឍន៍សហ គ្រាស
និងអនុលោមភាពផលិត ផល”នាពេលនេះ មានអ្នកចូលរួម រាប់ ពាន់នាក់
ដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាសហគ្រិន ផលិតករ តំណាងសហគ្រាស ធុនមីក្រូ
តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ច ម្ចាស់ក្រុមហ៊ុន
ម្ចាស់សហគ្រាស សិប្បកម្ម និងរោងចក្រ។
ក្នុងនាមជាប្រធាន
សមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមា គមសហព័ន្ធការពារ
អ្នកប្រើប្រាស់នៅកម្ពុជា ឧកញ៉ាសាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព
បានបង្ហាញការ
គាំទ្រយ៉ាងពេញទំហឹង
ចំពោះការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នាថ្ងៃនេះ
ដែលជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់
របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម
និងរោងចក្រទាំងអស់ ដែលជាកម្លាំងចលករ
ជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
បើតាម ឧកញ៉ាសាស្ត្រាចារ្យ
សមូហកបណ្ឌិត ឡី សុភាព យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិត ផល
មិនត្រឹមតែជាយុទ្ធនាការ ដើម្បីអភិវឌ្ឍន៍សហគ្រាស
និងអនុលោមភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សាងស្ពានផ្ជាប់ រវាងរដ្ឋ
និងឯកជន ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារឱ្យក្លាយជាកម្លាំងដ៏រឹងមាំ
ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល
ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សិប្ប កម្ម
និងរោងចក្រទាំងអស់ ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ។
មែនទែនទៅ
ស្តង់ដា អនុលោមភាព និងទីផ្សារ គឺជាគន្លឹះ សម្រាប់ក្រុមហ៊ុន សហគ្រាស
សិប្បកម្ម និងរោងចក្រទាំងអស់ ក្នុងការឈានទៅរកការរីកចម្រើន ប្រកបដោយចីរភាព
និងការត្រៀមខ្លួន សម្រាប់អនាគត ដើម្បីធានានូវស័ក្ដិសិទ្ធិភាព
គោលនយោបាយជាតិក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ពីវេទិកា
ឧកញ៉ាសាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព បានប្រកាសគាំទ្រប្រសាសន៍
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាស ទិវាជាតិសហគ្រាសធុនមីក្រូ តូច
និងមធ្យម លើកទី៣ ដែលលើកប្រធានបទ “សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច
និងមធ្យម ទៅកាន់ទីផ្សារ” និងគាំទ្រប្រសាសន៍ សម្ដេចធិបតី នាយករដ្ឋមន្ត្រី
ដែលថារដ្ឋ គឺជាស្ថាប័នផ្តល់សេវាគាំទ្រ ចំណែកវិស័យឯកជន
គឺជាអង្គភាពដែលធ្វើសកម្មភាពទីផ្សារ ផលិត និងលក់ដូរ ដូច្នេះ
ការគាំទ្ររបស់រដ្ឋត្រូវធ្វើយ៉ាង ណាឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត។
ថ្លែងក្នុងយុទ្ធនាការនេះ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេច
ពីសារសំខាន់នៃការត្រៀមលក្ខណៈសម្រាប់ដំណាក់កាលបន្ទាប់
នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង
ដោយមិនផ្តោតតែលើថ្លៃដើមទាប ដូចពីមុនឡើយ ប៉ុន្តែ
ត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍។
បើតាម
ឯកឧត្តមរដ្ឋមន្ត្រី អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយ
របស់អាជីវកម្មទេ។ សហគ្រាស ដែលវិនិយោគលើគុណ ភាព ស្តង់ដា
ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍
និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន
ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព៕
































Post a Comment